ភ្នំពេញៈ បុរសម្នាក់ផឹកស្រាស្រវឹង ខណៈប្រពន្ធមកតាម បានវាយប្រពន្ធ១ប៉ែលកាលពីយប់ លុះព្រឹកឡើងត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំបូលធ្វើការឃាត់ខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្តីមានឈ្មោះ ផាន ភ័ណ្ឌ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ និងមានប្រពន្ធឈ្មោះ ឈឿន សារុន អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង៨យប់ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៧ បុរសជាប្តីបានផឹកស្រាជាមួយមិត្តភក្តិនៅភូមិកើតហេតុ។ ខណៈដែលកំពុងផឹកប្រពន្ធ មកតាមរករឿង រហូតដល់មានជម្លោះ ឈានដល់ប្រើហិង្សា រួចបុរសជាប្តី បានយកប៉ែល វាយទៅលើប្រពន្ធ១ប៉ែលបណ្តាលឲ្យរងរបួសក្បាល រួចបុរសខាងលើបានដឹកដៃកូនស្រីម្នាក់អាយុ២ឆ្នាំ រួមទាំងដាវមួយទៅដេកក្បែរអូ។លុះព្រឹកឡើងនៅម៉ោង៨ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនមកសួនាំតែម្តង។
ក្រោយពីការសួនាំនិងអប់រំរួច បុរសខាងលើសន្យាឈប់ធ្វើទង្វើដូច្នេះតទៅទៀតហើយនគរបានបានដោះលែង បុរសខាងលើឲ្យមានសេរីភាពឡើងផងដែរ៕
https://youtu.be/jIKQyiZpBf4
មតិយោបល់