ព័ត៌មានជាតិ

បាញ់ជាច្រើនគ្រាប់ បំបែកហិង្សាររវាងសន្តិសុខ និងកម្មករសំណង់ខុនដូរ Bodiaju

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលសម្រេចចិត្តបាញ់ជាច្រើនគ្រាប់ ព្រោះចង់បំបែក ហិង្សារវាងកងសន្តិសុខយាមការរដ្ឋានសំណង និងកម្មករសំណង់ សាងសង់ខុនដូរ Bodiaju ដែលឈ្លោះគ្នាឈានទៅដល់ការប្រើហិង្សាវាយគ្នា ផ្អើលគេឯងពេញមួយភូមិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងការរដ្ឋានសាងសង់សំណងខុនដូរ Bodiaju ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់យកមកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា ហិង្សារវាងកងសន្តិសុខយាមការរដ្ឋានសំណង់ និងកម្មករសំណង់ សាងសង់ដុនដូរ Bodiaju បានឈ្លោះនិងដេញវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ហើយភ្លាមៗ សមត្ថកិច្ចក៏សម្រេចចិត្ត ផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែក មនុស្ស២ក្រុមនេះ ឲ្យឈប់ដេញវាយគ្នា ដោយឃាត់មិនស្តាប់ សមត្ថកិច្ចក៏ចាប់ឃាត់មនុស្ស៣នាក់ រួមទាំងម៉ូតូបីគ្រឿង យកមកកាន់ប៉ុស្តិ៍នរគបាលកាកាប ដើម្បីមកសួរនាំ និងចាត់ចែកតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់