ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត់ពីរ សម្លាប់ម​នុស្ស ១៦ និងរបួស ៤៤ នាក់ នៅទីក្រុងកាប៊ុល

អាហ្វហ្គានីស្ថាន: ក្រសួងសុខាភិបាលក្នុងប្រទេស បាននិយាយថា ការវាយប្រហារជាបន្តបន្ទាប់ នៅទីក្រុងកាប៊ុល បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ និង ៤៤ នាក់ទៀតរងរបួស។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

ការវាយប្រហារគ្រាប់បែកអត្តឃាតពីរ បានកើតឡើងកាលពីថ្ងៃពុធ នៅវេលាថ្ងៃត្រង់ ដោយកំណត់ទិសដៅនៅស្ថានីយ៍ប៉ូលិសមួយ និងការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។

វាជាការវាយប្រហារដ៏ខ្លាំងមួយ ដើម្បីប្រឆាំងទៅនឹងអាជ្ញាធរអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានចាប់ផ្តើមការវាយលុករបស់ខ្លួនថ្មីៗ នៅអំទ្បុងនិទាឃរដូវនេះ។

ប្រធានាធិបតីលោក Ashraf Ghani បានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកនេះ និងបាននិយាយថា «បន្ទាប់ពីការសម្លាប់ មេបញ្ជាការតាលីបង់លោក Mullah Salam និងការបរាជ័យនៅផ្នែកជាច្រើននោះ ពួកភេរវករ បានបើកការវាយប្រហារបែបនេះ ដើម្បីបង្កើនស្មារតីនៃយុទ្ធជនរបស់ពួកគេ »៕

មតិយោបល់