ព័ត៌មានជាតិ

First News៖ក្មេងអាយុ២ឆ្នាំម្នាក់ស្លាប់ និងមនុស្សចាស់ក្មេង៣នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ

កណ្តាលៈ ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូហុងដាសេ១២៥ មួយគ្រឿង ជិះឌុបគ្នា៣នាក់ ឪពុកកូន បានបើកទៅបុកជាមួយនឹងរម៉កមួយគ្រឿងទៀត យ៉ាងពេញទំហឹង​បណ្តាលឲ្យក្មេងអាយុ២ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ចំណែកឪពុកអាយុជាង៤០ឆ្នាំរងរបួសបាក់ជើង​ និងកូនតូចម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូសណ្តោងរម៉ក រងរបួសធ្ងន់សន្លប់បាត់ស្មារតី។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំក្រុមហ៊ុន សេវេនអេនជី ក្បែរវិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់