ចង់សម្រកទម្ងន់ ឲ្យមានរាងស្អាតមែនទេ? ក្តីស្រមៃមួយនេះនឹងក្លាយជាការពិត ប្រសិនបើសុភាពនារីទាំងឡាយប្រើប្រាស់រូបមន្តធម្មជាតិ ដែលផ្សំពី ជីវ៉ាន់ស៊ុយ និងទឹក។ រូបមន្តមួយនេះ ត្រូវបានអ្នកជំនាញទទួលស្គាល់ថា ពិតជាមានសមត្ថភាពក្នុងការសម្រកទម្ងន់ ហើយឆាប់ទទួលបានលទ្ធផលបំផុត។
ខាងក្រោមនេះ គឺជាវិធីផ្សំឱសថធម្មជាតិសម្រាប់សម្រកទម្ងន់៖
ធាតុផ្សំ៖
– ជីវ៉ាន់ស៊ុយហាន់ឲ្យម៉ត់ ៥ស្លាបព្រាបាយ
– ទឹក ១លីត្រ
ការអនុវត្ត៖
– ចាក់ទឹកចូលទៅក្នុងឆ្នាំងមួយ រួចដាក់ជីវ៉ាន់ស៊ុយចូលតាមក្រោយ។
– ដុតភ្លើងឲ្យពុះចំនួន២០នាទី សឹមលើកចុះឲ្យត្រជាក់។
– ច្រោះយកកាកចេញ រួចទទួលទាន ២ទៅ៣កែវក្នុងមួយថ្ងៃ ជារៀងរាល់មុនពេលបាយកន្លះម៉ោង។
រូបមន្តមួយនេះមិនត្រឹមតែអាចជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចជួយកម្ចាត់បាក់តេរី និងបណ្តេញជាតិពុលតាមរយៈទឹកនោមថែមទៀត។
ទោះជាយ៉ាងណា ទន្ទឹមនឹងការប្រើប្រាស់រូបមន្តមួយនេះ អ្នកក៏គួរតែទទួលទានអាហារដែលមានសុខភាពល្អ និងព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕
មតិយោបល់