ភ្នំពេញៈ បន្ទាប់ពីមានការផ្លាស់ប្ដូរតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមិនដល់កន្លះថ្ងៃផង លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាចំៗថា សូមឲ្យប្រធានមន្ទីរដែលទើបឡើងកាន់តំណែងថ្មី បម្រើបងប្អូនប្រជារាស្ត្រប្រកបដោយវិជ្ជាជីវៈ ចេះគោរព និងស្រឡាញ់ប្រជាជន។
បើតាមលោក ជា សុផារ៉ា បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភានេះថា “ខ្ញុំបានតែងតាំង លោក ហ៊ី សាយ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្តសៀមរាប ជំនួសលោក សែ សាមុត ដែលត្រូវទទួលភារកិច្ចថី្ម។ សូមបងប្អូនក្នុងខេត្តសៀមរាប ណែនាំបំពេញបនែ្ថម សហការ ដោយចាត់ទុកជាកូនចៅ ដើម្បីឲ្យមន្រី្តរូបនេះបំរើបងប្អូនប្រកបដោយសា្មរតីវិជា្ជជីវៈ ចេះគោរពនិងស្រឡាញ់ប្រជាជន។”
ប៉ុន្តែប្រជាពលរដ្ឋនឹងរង់ចាំមើលការងាររបស់ប្រធានមន្ទីរសុរិយោដីថ្មី ថាតើលោកប្រធានរូបនេះ ធ្វើការល្អប្រសើរជាងប្រធានមន្ទីរចាស់ឬយ៉ាងណា?៕
មតិយោបល់