ភ្នំពេញ:យុវជនជិះម៉ូតូម្នាក់ ត្រូវរថយន្ត ១គ្រឿង បើកបុកចំពេញទំហឹង បណ្តាលឱ្យស្លាប់បាត់បង់ជិវិត នៅនឹងកន្លែងកើតហេតុ គួរឱ្យអាណោចអធម កាលពីវេលាម៉ោង ១២:២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១២ ឧសភា ២០១៦ មុននេះបន្តិច ត្រង់ចំណុច បណ្តោយ ផ្លូវ២៤២ ស្ថិតក្នុងខណ្ឌ ដូនពេញ ខណៈសភាពផ្លូវ ត្រង់ចំណុចកើតហេតុ ស្ងាត់ជ្រងុំ និងងងឹតស្លុប ពិបាកនឹងកំណត់ភិនភាគ។
សាក្សីកន្លែងកើតហេតុ មិនឃើញទិដ្ឋភាព ប៉ុន្តែអាចស្តាប់ស្នូរបាន និងយល់ស្នានការណ៍ បានឱ្យដឹងថា សង្ស័យ រថយន្ត ១គ្រឿង បើកបុកយុវជនជិះម៉ូតូម្នាក់ ត្រង់ចំណុចកើតហេតុខាងលើ លុះចេញមក ក៏ប្រទះជនរងគ្រោះ ដេកដួល និងស្លាប់បាត់បង់ជីវិត ក្នុងថ្លុកឈាម បាត់ទៅហើយ។ យោងតាមមន្ត្រីជំនាញ បានឱ្យដឹងជាបឋមថា ជនរងគ្រោះ ត្រូវបានរថយន្តបង្ក បើកបុកពីក្រោក បណ្តាលឱ្យបោកក្បាល បាក់កស្លាប់ភ្លាមៗ តែម្តង។ ខណៈពេលនេះ ជនបង្ក បានបើករថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុកសាកសពជនរងគ្រោះ គួរឱ្យសង្វែក និងម៉ូតូ ម៉ាក ឡេត ពណ៌ស ស្ថិតក្នុងស្ថានភាពមើលមិនចង់យល់។
បច្ចុប្បន្ន មន្ត្រីជំនាញពាក់ព័ន្ធ កំពុងព្យាយាមទាក់ទង ទៅកាន់ក្រុមគ្រួសារ នៃជនរងគ្រោះ តាមឯកសារ ដែលមានជាប់ខ្លួន ដើម្បីមកទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី។ ទន្ទឹមនឹងនេះ សមត្ថកិច្ច កំពុងតាមប្រមាញ់រថយន្តបង្ក ដើម្បីយកមកផ្តន្ទារទោស និងផ្តល់យុត្តិធម៌ ជូនជនរងគ្រោះ និងគ្រួសារ នៃសព តាមផ្លូវច្បាប់៕
មតិយោបល់