ព័ត៌មានជាតិ

រថយន្តមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បុកម៉ូតូបណ្តាលឲ្យជនជាតិវៀតណាម២នាក់របួសធ្ងន់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ បុកម៉ូតូ បណ្តាលឲ្យជនជាតិវៀតណាម២នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ភូមិដីឥដ្ឋកោះ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងខណ:ដែលរថយន្តមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន១គ្រឿង ពាក់ស្លាកលេខ កណ្តាល2B-1255 ចេញពីភ្នំពេញទៅអ្នកលឿង ដល់ចំណុចកើតហេតុស្រាប់តែរថយន្តបត់ឆ្វេងចូលក្រុមហ៊ុនចិន បុកជាមួយម៉ូតូ១គ្រឿងជិះដោយជនជាតិវៀតណាមប្រុសស្រី២នាក់ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់