ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ឆក់កាបូប បានសម្រេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ ចាប់បាន វាយស្ទើរស្លាប់ នៅទួលគោក

ភ្នំពេញ:ជនង្ស័យ ករណីឆក់កាបូប ពីនារីម្នាក់ បានសម្រេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ រាប់សិបនាក់ ចាប់បាន វាយស្ទើរស្លាប់ ខណៈហេតុការណ៌នេះ បានកើតឡើង នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នាម៉ោង៨:០០នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នេះ។

សាក្សីកន្លែងកើតហេតុ បានប្រាប់ថា នៅម៉ោងកើតហេតុខាងលើ គឺមាននារីម្នាក់ ជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង តាបណ្តោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់មុខ មន្ទីរពេទ្យអង្គរធំ ក៏មានជនល្មើស ២នាក់ ជិះម៉ូតូមួយគ្រឿង មកតាមក្រោយ ស្រាប់តែជិះមកក្បែរនាង ជនសង្ស័យទាំង ២រូបនោះ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយ បានតែម្តង។ បន្ទាប់ពីឆក់បានហើយ នារីរងគ្រោះ ស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះ ជួយជិះម៉ូតូ ដេញតាមពីក្រោយ ជនសង្ស័ទាំង ២នាក់នោះ រហូតមកដល់ក្រោយមន្ទីរពេទ្យលោកសង្ឃ ដោយជនសង្ស័យជាអ្នកឌុប មានការភិតភ័យ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃរបស់នារីរងគ្រោះ ផងដែរ រួចជិះគេចខ្លួនបាត់។

ដោយឡែកជនសង្ស័យ ដែលធ្លាក់នោះ ត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់ តែសំណាងល្អ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក មកទាន់ កុំអីជនសង្ស័យរូបនោះ ត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។ បន្ទាប់មក ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក យកចេញពីកន្លែងកើតហេតុ ទៅសួរនាំ នៅប៉ុស្តិ៍ ដើម្បីបញ្ជៀស កុំឱ្យប្រជាពលរដ្ឋ វាយតទៅទៀត៕

photo_2016-05-12_01-33-35 photo_2016-05-12_01-33-37 photo_2016-05-12_01-33-39 photo_2016-05-12_01-33-42 photo_2016-05-12_01-33-44 photo_2016-05-12_01-33-47 photo_2016-05-12_01-33-50

មតិយោបល់