ព័ត៌មានជាតិ

ចោរចិត្តធំ ញ៉ាមលួចចូលគាស់ផ្ទះគេបានសម្រេច មកលើកក្រោយទៀត មានអីខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពគាស់បន្ទប់ប្រជាពលរដ្ឋ ដែលមានទីតាំងកើតហេតុស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ទាំងត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពី៤ថ្ងៃមុនធ្លាប់មានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារបន្ទប់គាត់បានចំនួន២ដង ហើយយកលុយចំនួន១០០ដុល្លារ ,អត្ដសញ្ញាណប័ណ្ណ និងប៉ះស្ព័រ រួចម្ដងដែរ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សមត្ថកិច្ចដែរ តែដោយលើកទី៣នោះជនសង្ស័យខាងបានមកធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានម្ចាស់បន្ទប់ទាន់ហើយភ្លាមៗនោះក៏ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្ដង។

ជនសង្ស័យមានឈោ្មះ ថេង វិបុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហើយបច្បុន្នជនសង្ស័យស្នាក់នៅបន្ទប់ជួលលេខ២៦ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកសាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់