ព័ត៌មានជាតិ

បាញ់ជិត១០គ្រាប់ នៅក្រុងសៀមរាប សមត្ថកិច្ចកំពុងតាមប្រមាញ់

សៀមរាប: ផ្ទុះអាវុធជិត១០គ្រាប់នៅផ្លូវ៦០ម៉ែត្រ អង្គរឃ្យូងយូ ក្រុងសៀមរាប ខេត្តសៀមរាប នៅម៉ោងប្រមាណជិត៩យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចខេត្តសៀមរាបកំពុងតែធ្វើការតាមប្រមាញ់តាមចាប់ជនបង្កផងដែរ។ សមត្ថកិច្ចគ្រាន់តែបញ្ជាក់ថា ករណីផ្ទុះជិត១០គ្រាប់ខាងលើ គឺជាប្រភេទកាំភ្លើងខ្លី K៥៤។

ទាក់ទិននឹងការបាញ់បោះសេរីនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុថា ផ្តើមចេញពីករណីអ្វីនោះទេ ខណ:ដែលសមត្ថកិច្ចដុតដៃដុតជើងស្វែងរកជនបង្កមកធ្វើការសាកសួរ៕

photo_2016-09-22_09-41-53

មតិយោបល់