ព័ត៌មានជាតិ

ទៀតហើយ ! ចាប់បានជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀននៅខណ្ឌ៧មករា

ភ្នំពេញ:

សមត្តកិច្ចនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន និងដកហូតបានម្សៅក្រាមសថ្លាបានចំនួន២កញ្ចប់តូច ។
ករណីធ្វើនេះឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី០៨ខែមិនាឆ្នាំ២០១៧ នៅចំនុចតាមបណ្តោយផ្លូវ១៣៩ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ជា តារា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ ។

មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានចុះបង្ក្រាបបានអោយដឹងថា នៅមុនពេលចុះប្រតិបត្តិការ កំលាំងរបស់លោកបានដើរល្បាត នៅក្នុងមូលដ្ឋានក៏ប្រទះឃើញ ជនសង្ស័យខាងលើកំពុងជិះម៉ូតូម៉ាកធូដេ ពណ៌ឈាមជ្រូក តាមបណ្តោយផ្លូវ១៣៩ ក៏បានកាក់ត្រួតពិនិត្យឃើញ មានម្សៅក្រាមពណ៌ស០២កញ្ចប់ និងសម្ភារៈមួយចំនួនជាប់នៅខ្លួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា បញ្ចូូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់