ព័ត៌មានជាតិ

រថយន្តដឹកការ៉ូ ផ្អៀងក្រឡាប់នៅតាមបណ្តោយផ្លូវហាណូយ

ភ្នំពេញៈ តាមការឲ្យដឹងពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកការ៉ូ មួយគ្រឿងផ្អៀងក្រឡាប់ នៅទល់មុខក្រុមហ៊ុន ភីហ្សា ខមភេនី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែក៤និង២០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ករណីនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហើយសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់