ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន!

ព្រៃវែងៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះស្តេច បានដឹកនាំកម្លាំងចុះធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់របស់តុលាការ កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិគំរាង ឃុំសេនារាជឧត្តម ស្រុកព្រះសេ្តច ខេត្តព្រៃវែង។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះមានឈ្មោះ ចាន់ ជា ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិគំរាង ឃុំសេនារាជឧត្តម ស្រុកព្រះសេ្តច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា លេខ១៧៨ អក/ពវ១៧ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង ពីបទ ធ្វើឲ្យខូចខាតដោយចេតនា និងប៉ះពាល់កម្មសិទ្ធិឯកជន៕

មតិយោបល់