ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២៦ករណី ឃាត់មនុស្ស ៥៦នាក់ក្នុងនោះស្រី៤នាក់ នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៥ករណី ឃាត់ ២៧នាក់ ក្នុងនោះមានស្រី០២នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១១ករណី ឃាត់ ២៩នាក់ ក្នុងនោះមានស្រី០២នាក់និងរួមទាំងវត្ថុតាង មានមេតំហ្វេតាមីន (ice)= ២៩,១១ក្រាម និង៦៩កញ្ចប់តូច និងមេតំហ្វេតាមីន (wy)= ១២,០៦ក្រាម។
លទ្ធផលដែលបង្ក្រាប់ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥៦នាក់ និងវត្ថុតាង១ចំនួន មានការចូលរួម ៩អង្គភាព ៖ ១.មន្ទី ២.បន្ទាយមានជ័យ ៣.បាត់ដំបង ៤.កំពត ៥.មណ្ឌលគីរី ៦.សៀមរាប ៧.ស្ទឹងត្រែង ៨.ត្បូងឃ្មុំ ៩.រាជធានីភ្នំពេញ៕
មតិយោបល់