សណ្ឋាគារ Lumiere លំដាប់ផ្កាយ ៤ របស់សិង្ហបុរី ដែលមានកម្ពស់ ១៦ជាន់ បានចាប់ផ្តើមបើកដំណើរការជាផ្លូវការ នៅកម្ពុជាហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
សណ្ឋាគារ Lumiere ជាការវិនិយោគរួមគ្នារវាង វិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីប្រទេសសិង្ហបុរី បន្ទាប់ពីសំលឹងមើលឃើញថា វិស័យទេសចរនៅកម្ពុជា កំពុងត្រូវការកន្លែងស្នាក់នៅ សេវាកម្មម្ហូបអាហារជាដើម ជាពិសេសគឺក្រុមអ្នកជំនួញ។
សណ្ឋគារលំដាប់ផ្កាយ ៤នេះ ស្ថិតក្នុងសង្កាត់ចតុមុខ អាចមើលឃើញវិមានឯករាជ្យ ទន្លេចតុមុខ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយមានកន្លែងហាត់ប្រាណ ស្កាយបារ និងអាងទឹកក្តៅលើដំបូល បែបសិង្ហបុរី។
គួរជម្រាបដែរថា គិតមកទល់បច្ចុប្បន្ន នៅកម្ពុជាមានសណ្ឋាគារធំតូចជាង ៥០០សណ្ឋាគារ ក្នុងនោះសណ្ឋាគារលំដាប់ខ្ពស់ ដែលផ្តល់ជូនសេវាកម្មលំដាប់អន្តរជាតិប្រមាណជិត ១០សណ្ឋាគារ៕
មតិយោបល់