ព័ត៌មានសិល្បៈ និងកម្សាន្ត

Playboys គ្មានឱកាសថ្ពក់ស្នេហ៍ពី ណូម័រ ក៏ព្រោះតែម្ដាយតាមជ្រែក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាសម្ដែង អន រ៉ាស៊ីសុមេត្តា ហៅ​ Nomore មានទីផ្សារខ្ពស់ក្នុងការថតខ្សែភាពយន្ដ និងស្ពតពាណិជ្ជកម្មផ្សេងៗ ជាដើមចមមួយធ្វើឲ្យម្ដាយ ខ្លាចរអាលរហូតដើរតាមគ្រប់ជំហ៊ាន ដែលធ្វើឲ្យ Playboys គ្មានឱកាសនែបនិតស្នេហាជាមួយនាង។

ទន្ទឹមនឹងទីផ្សារសិល្បៈកាន់តែខ្ពស់ ម្ដាយកាន់តែដើរតាមធ្វើឲ្យតារាសម្ដែង Nomore មានការអាណិតសោកសង្រែងចំពោះម្ដាយជាពន់ពេក រកពេលសម្រាកគ្មានក៏ព្រោះតែដើរតាមការពារកូនស្រី ពីសំណាញ់មន្ដស្នេហ៍ ព្រាននារី។ កន្លងទៅថ្មីៗសារព័ត៌មានក្នុងស្រុកជាច្រើន ទាំងអនឡាញន៍ និងទស្សនាវដ្តី បានចុះផ្សាយពីជីវិតពិតរបស់តារាសម្ដែងខាងលើក្រោមចំណងជើងធំៗថា ” ណូម័រ កាន់តែល្បីកាន់តែអាណិតម្ដាយ​ ” ។

ការដើរតាមកូនស្រីគ្រប់កម្មវិធីទាំងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ត្រូវបានគេសង្កេតឃើញថា ជាចំណុចមួយដែលរាំងខ្ទប់ធ្វើឲ្យពួក Playboys គ្មានឱកាសតាមថ្ពក់ជ្រែកស្នេហ៍ពីរូបនាង។

ក្នុងបទសម្ភាសន៍ជាមួយ Postkomsan ក៏ដូចជា​ Post News Media នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ តារាមសម្ដែង ណូម័រ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះការងារក្នុងពិភពសិល្បៈកាន់តែច្រើន ទាំងការសម្ដែង ការថតស្ពតផ្សាយពាណិជ្ជកម្ម និងជាចំណុចមួយដែលធ្វើឲ្យនាងកាន់តែអាណិតអាសូរម្ដាយ ។ ម៉្យាងវិញទៀតការដើរតាមរបស់ម្ដាយក៏ជាចំណុចវិជ្ជមាន ដែលធ្វើឲ្យខ្លួននាងផ្ទាល់មានអារម្មណ៍កក់ក្ដៅ ដោយខុសពីការចូលសិល្បៈដំបូងសម្បូរទៅដោយ ប្រុសព្រាន និង Playboys តាមក្រសោបស្នេហ៍។

តារាស្រីកំពុងជោគជាំក្នុងទីផ្សារសិល្បៈក៏បានលើកឡើងផងដែរថា នាងបានព្យាយាមនិយាយជាមួយម្ដាយ កុំឲ្យហត់នឿយដើរតាម ក្នុងគោលបំណងមិនឲ្យគាត់លំបាកពេក ប៉ុន្ដែដោយក្ដីស្រលាញ់របស់ម្ដាយ ទើបគាត់សុខចិត្តដើរតាមនាងរហូតដល់នៅក្នុងលក្ខខណ្ឌមួយ នាងអាចស្វែងរកស្នេហាពិតមួយនាពេលអនាគតកាល ៕

មតិយោបល់