ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៣នាក់ រួមនិងថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានសម្ថតកិច្ចប៉ុសិ៍នគរបាលព្រៃស ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀនដោយខុសច្បាប់។

ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសលិច សង្កាត់ព្រៃសលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ សួន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងគុគព្រៃស ជាកូនអ្នកយានគុគព្រៃស មានស្រុកកំណើតភូមិតាមៅ ឃុំរាធ័ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ទី២មានឈ្មោះ សេង ភិរោធ ភេទប្រុស អាយុ១៨ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ និងជនសង្ស័យទី៣មានឈ្មោះ ពេជ្រ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ក្នុងនោះដកហូតបាន សម្ភារៈមួយចំនួន រួមមានម៉ូតូ១គ្រឿង,ទូរសព្ទ័៤គ្រឿង នឹងថ្នាំញៀន១កញ្ចប់ធំ។

ប្រភពពីសម្ថតកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍ព្រៃស បានចុះល្បាតក្នុងមូលដ្ឋាន ហើយបានជួបជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកMSX ពណ័ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DH-3078 ដោយមានការសង្ស័យកម្លាំងសម្ថតិកិច្ចបានឆែកឆេរក៏ឃើញថ្នាំញៀន១កញ្ចប់ធំ នៅលើខ្លួនឈ្មោះសួន រដ្ឋា ភ្លាមៗនោះសម្ថតកិច្ចក៏ឃាត់ជនសង្ស័យទាំង៣នាក់ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ពួកគេបានទិញថ្នាំញៀននេះ ពីបុរសម្នាក់និងយកទៅចែកចាយបន្តទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បាននាំយកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស និងកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយបន្តតាមនីវិធីច្បាប់៕

https://youtu.be/gX0XdfUuc7Q

មតិយោបល់