ជំងឺមហារីកពោះវៀនធំ អាចកើតមានចំពោះមនុស្សគ្រប់រូបមិនប្រកាន់ភេទនោះទេ ដោយសារតែកត្តាចំណីអាហារបច្ចុប្បន្នសម្បូរជាតិគីមីខ្លាំងពេក ទើបធ្វើឲ្យជំងឺដ៏កាចសាហាវមួយនេះ ងាយនឹងកើតឡើងចំពោះមនុស្សបំផុត។ មូលហេតុនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានស្រាវជ្រាវរកឃើញឱសថធម្មជាតិមួយប្រភេទ មានសមត្ថភាពកម្ចាត់កោសិកាមហារីកបានដល់ទៅ ៩៣ភាគរយ បន្ទាប់ពីប្រើបានរយៈពេលពីរថ្ងៃ។

យោងតាមគេហទំព័រ positivemed បានឲ្យដឹងថា ប្រេងដូងមានផ្ទុកជាតិអាស៊ីត lauric ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺជាច្រើនមុខដូចជា ពពួកប៉ារ៉ាស៊ីត ជំងឺថ្លើម បញ្ហាស្បែក របួស ជំងឺបេះដូង លើកម្ពស់ប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ការឆ្លងមេរោគ ការពារជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។
ដើម្បីព្យាបាលជំងឺមហារីកពោះវៀនធំ លោកអ្នកអាចទទួលទានប្រេងដូងដោយផ្ទាល់ចំនួន ១ស្លាបព្រាកាហ្វេ ឬយកប្រេងដូងមួយស្លាបព្រាកាហ្វេទៅដាក់ក្នុងកាហ្វេក្តៅមួយពែង ហើយទទួលទានរាល់ព្រឹក។ វិធីនេះឆាប់មានប្រសិទ្ធភាពសម្រាប់អ្នកដែលមានជំងឺមហារីកដំណាក់កាលដំបូង ប៉ុន្តែចំពោះអ្នកដែលមានបញ្ហាធ្ងន់ធ្ងរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕

មតិយោបល់