ព័ត៌មានបច្ចេកវិទ្យា

តំណម ១០ យ៉ាងក្នុងការលេង Facebook កុំឲ្យថ្នក់ចិត្តអ្នកដទៃ

បញ្ហាចម្បងនៃកម្មវិធី Facebook គឺស្ថិតលើអ្នកប្រើប្រាស់គ្រប់គ្នា ព្រោះពួកគេទទូចបន្តការធ្វើអ្វី ឬនិយាយអ្វីដែលជារឿងផ្ទាល់ខ្លួន ដែលអាចបង្កការធុញទ្រាន់ដល់អ្នកដទៃ។

ប្រសិនបើអ្នកប្រើប្រាស់គ្រប់រូប យល់ពីរបៀបលេងកម្មវិធី Facebook បានត្រឹមត្រូវតាមការណែនាំ ប្រហែលជាលោកអ្នកអាចនឹងរីករាយក្នុងការឆែកមើល News Feed ជាមួយនូវអ្វីៗដែលមានប្រយោជន៍ និងមានន័យ យ៉ាងរីករាយ។

ប៉ុន្តែមកទល់ពេលនេះ អ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម Faceboook ប្រហែលមិនទាន់ជ្រាបច្បាស់នូវអ្វីគួរប្រព្រឹត្តិ និងអ្វីមិនគួរនោះឡើយ។ ដូច្នេះហើយ បានជាក្រុមការងារ Post Tech លើកយក ១០ ចំណុចដែលប្រិយមិត្តមិនគួរប្រពឹត្តិដូចខាងក្រោម៖

ចំណុចទី ចែកចាយបន្តរាល់អ្វីដែលបានឃើញ (Share)

យើងពុំគួរ Share គ្រប់រឿងរ៉ាវដែលបានប្រទះឃើញលើ News Feed នោះទេ មិនថាតិចក្តី ឬច្រើនក្តី ត្រូវប្រាកដថា វាជាប្រយោជន៍ដល់អ្នកដទៃ ឬត្រឹមតែខ្លួនឯង។ បើលោកអ្នកនៅតែបន្ត Share មិនគិតលទ្ធផលចុងក្រោយ នោះមិត្តរបស់អ្នកលើ​ Facebook នឹងកើតការធុញទ្រាំចំពោះអ្នកជាមិនខាន។

ចំណុចទី បង្ហោះព័ត៌មានផ្ទាល់ខ្លួន

អ្នកលេង Facebook មួយចំនួន តែងចូលចិត្តបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន តួយ៉ាងដូចជា “ខ្ញុំស្អប់(អ្វីមួយ)” ឬ “ខ្ញុំនឹងឈប់ញុំាស្រាទៀតហើយ”។ ជាការពិតណាស់ ពាក្យពេចន៍ទាំងនេះសុទ្ធសឹងតែមិនមែនជារឿងដែលពាក់ព័ន្ធនឹងអ្នកដទៃ ហើយនេះគឺជាតំណមដែលអ្នកឈ្លាសវៃពុំគួរលើកមកបង្ហាញឲ្យគេឃើញនោះទេ។

ចំណុចទី ការបង្ហោះអ្វីដដែលៗ

ឧទាហរណ៍ថា ប្រិយមិត្តធ្វើដំណើរកម្សាន្ត និងបានផ្តិតយករូបថតជាច្រើនសន្លឹក រួចយកមកបង្ហោះលើបណ្តាញសង្គម ដែលរូបថតទាំងអស់សុទ្ធសឹងជារូបប្លង់តែមួយ ឬអាចជារូបភាពបង្កភាពច្រណែនដល់មិត្តអ្នកមើល។ ធ្វើបែបនេះជាញយដង អ្នកដទៃអាចនឹង Unfriend ប្រិយមិត្តដោយមិនដឹងខ្លួន រហូតដល់លោកអ្នកចូលឆែកមើលគណនីរបស់គេទើបដឹងថាមិនទាន់ជា Friend នឹងគ្នា។

ចំណុចទី ប្តូរឈ្មោះប្លែកៗ

រាល់ពេលដែលអ្នកប្តូរឈ្មោះ Facebook ម្តងៗគឺថា កម្មវិធីនឹងមិនបានបង្ហាញប្រាប់ទៅដល់មិត្តអ្នកលេងផ្សេងៗទេ អីចឹងអ្នកអាចបាត់បង់ទំនាក់ទំនង ប្រសិនបើគេស្វែងរកឈ្មោះអ្នកលែងឃើញ ដរាបណាអ្នកបង្ហោះសារអ្វីផ្សេងដល់ពួកគេឲ្យបានដឹង។

ចំណុចទី បង្ហាញពីសមិទ្ធផលអ្វីមួយ

ក្រោយពេលដែលអ្នកជោគជ័យលើកិច្ចការអ្វីមួយ ឬបង្កើតបានស្នាដៃអ្វីថ្មី ក៏ចង់បង្ហោះលើបណ្តាញសង្គម ដើម្បីបង្ហាញភាពឆ្នើមរបស់អ្នកដោយគិតខ្លួនឯងថា កិច្ចការដែលខ្លួនបានធ្វើរួច វាពិតជាអស្ចារ្យសម្រាប់បង្ហោះឲ្យមិត្តដទៃឃើញ។ ចុះបើសិនវាជារឿងដែលមិនគួរឲ្យចាប់អារម្មណ៍ដូចអ្នកគិតវិញនោះ ដូច្នេះអ្នកគួរតែផ្ញើលទ្ធផលដែលបានសម្រេចរួច ទៅកាន់បងប្អូន ឬម៉ាក់ប៉ាសាកលមើលជាមុនសិន។

ចំណុចទី យកបណ្តាញសង្គមធ្វើជាកន្លែងសួររកចម្លើយ

តំណមក្នុងការប្រើប្រាស់ Facebook សូមកុំយកសំណួរខ្លួនឯងទៅចោទសួរនៅលើកម្មវិធីនេះ ព្រោះថាគ្មានអ្នកណាដែលចង់យកបណ្តាញសង្គមសម្រាប់កម្សាន្តលេងសប្បាយ មកធ្វើជាកន្លែងឆ្លើយសំណួរបង្កភាពអាប់អួរនោះទេ ដោយឡែកប្រិយមិត្ត អាចសួរនៅលើ Google​ បាន ជាមួយចម្លើយដ៏សម្បូរបែប។

ចំណុចទី យកការ Share ធ្វើជាការរក្សាទុកមើលពេលក្រោយសម្រាប់ខ្លួនឯង

ពីមុន អ្នកប្រើប្រាស់កម្មវិធី Facebook យល់ច្រឡំថា ដើម្បីងាយស្រួលស្វែងរកព័ត៌មានដែលបានប្រទះឃើញលើ News Feed របស់គេ ត្រូវតែ Share ដើម្បីឲ្យជាប់នៅលើ Profile ផ្ទាល់ខ្លួន តែនេះជាការភាន់ច្រឡំដ៏ធំមួយ ដោយសារ Facebook បានបញ្ចូលមុខងាររក្សាទុក (Save) រាល់គ្រប់ព័ត៌មានបានហើយ ដូច្នេះគួរបញ្ឈប់ការ Share ក្នុងគោលបំណងចង់មើលពេលក្រោយ។

ចំណុចទី ស្នើសុំភ្ជាប់ទំនាក់ទំនងក្នុងឋានៈជាអ្វីមួយ

យុវជន-យុវតីសម័យនេះ តែងតែមានស្នេហាមុនពេលរៀបការ ដែលបណ្តាលឲ្យខាងបុរស ឬខាងនារីស្នើទាមទារសុំភ្ជាប់ទំនាក់ទំនងគ្នាក្នុងឋានៈជាសង្សារ (Relationship) ឬប្តីប្រពន្ធ (Married) លើកម្មវិធី​ Facebook ដោយផ្ទាល់។ ធ្វើដូចនេះ កម្មវិធីនឹងកត់ត្រាទុករាល់កាលបរិច្ឆទ Relationship ឬ Married ជាប់ជាមិនខាន។ សូមប្រាកដថា បើមិនទាន់ជាគូអនាគត ឬប្តីប្រពន្ធច្បាស់ទេ សូមកុំអាលសុំភ្ជាប់ទំនងទំនងគ្នាលើកម្មវិធី Facebook អី។

ចំណុចទី – Tag មិត្តដទៃចូលរូបថតបង្ហោះ ទាំងដែលពួកគេមិនមែននៅក្នុងរូបថតផង

មូលហេតុដែលប្រិយមិត្តពុំគួរ Tag មិត្តដទៃចូលរូបថតដែលទាំងគ្មានវត្តមានរបស់ពួកគេផង គឺដោយសារតែ ក្រោយពេលប្រិយមិត្ត​ Tag រូបថតឲ្យពួកគេ សូម្បីតែមិត្តរបស់ពួកគេក៏អាចមើលរូបថតនោះឃើញដូចគ្នា ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ក្នុងរូបថតពុំមានរូបរបស់ពួកគេទេ។ បើសិនជាប្រិយមិត្ត Tag រូបឲ្យមិត្តដទៃកាន់តែច្រើន រូបថតនឹងបង្ហាញឲ្យអ្នកដទៃមើលឃើញកាន់តែច្រើន។

ចំណុចទី ១០ស្នើសុំជីវិតបន្តនៃការលេងហ្គេម Candy Crash 8 Ball Pool

មិត្តរបស់អ្នកលើកម្មវិធី Facebook​ មិនប្រាកដថា គេកំពុងលេងហ្គេមដែលអ្នកបានផ្ញើសុំជិវិតទៅនោះទេ ហើយការផ្ញើនេះ គឺតែងតែកើតឡើងរាល់ពេលដែលអ្នកត្រូវការជិវិតបន្តដើម្បីអាចលេងហ្គេម (Candy Crash ឬ 8 Ball Pool ) បានទៀត៕

 

មតិយោបល់