ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលំផាត់

រតនគិរីៈ នៅព្រឹកថ្ងៃទី១២ឧសភានេះ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលំផាត់ ដែលប្រារព្វធ្វើឡើងនៅសាលាស្រុកលំផាត់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធថ្នាក់ស្រុកទាំងបីប្រភេទ តំណាងក្រុមហ៊ុន អង្គការនានា អាជីវករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ។

លោក នូ ថេរ ឋានន្តរស័ក្កិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីជាសេនាធិការ ដឹកនាំ អភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋានស្រុកលំផាត់នេះ។

លោកអភិបាលខេត្តផ្តាំផ្ញើរដល់លោកអភិបាលស្រុកថ្មីដែលទើបតែទទួលបានការតែងតាំង សូមឲ្យយកចិត្តទុកដាក់លើការងារ ជាពិសេសក្តាប់ឲ្យបាននូវសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តម្រូវការរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ឆ្លើយតបឲ្យបានទាន់ពេលវេលា ពង្រឹងរបៀបរបបនៃការបំពេញការងារ បែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ បង្កើនសាមគ្គីភាព ភក្តីភាព និងលើកកម្ពស់ខ្សែគណនេយ្យភាព ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

photo_2016-05-12_10-26-44 photo_2016-05-12_10-26-49 photo_2016-05-12_10-26-48 photo_2016-05-12_10-26-53 (2) photo_2016-05-12_10-26-54 photo_2016-05-12_10-26-53 photo_2016-05-12_10-26-52 photo_2016-05-12_10-26-51 photo_2016-05-12_10-26-50 photo_2016-05-12_10-26-47 photo_2016-05-12_10-26-42

មតិយោបល់