ព័ត៌មានជាតិ

ទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ត្រូវអាជ្ញាធរសម្រេចបិទ…

រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារួមមានប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម មន្ទីរបរិស្ថានខេត្ត សង្កាត់បឹងកន្សែង និងប៉ុស្តិ៍រដ្ឋបាលបឹងកន្សែង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្តបានចុះពិនិត្យទីតាំងផលិតទឹកសុទ្ធមួយកន្លែងមានយីហោ គិរីមានជ័យ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ដែលមាន ម្ចាស់ឈ្មោះ អ៊ុ ណៃយីម ដែលពុំទាន់មានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងគ្មានអនាម័យ ។

ជាលទ្ធផលក្រុមការងារសម្រេចបិទការផលិត៕

មតិយោបល់