ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ លួចម៉ាស៊ីនកាត់ឈើ ម្ចាស់គេទាន់ប្ដឹងសមត្ថកិច្ចត្រូវជាប់ខ្នោះ

ឧត្តរមានជ័យ: កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ាស៊ីនកាត់ឈើ (ត្រង់ស៊ីន័រ) ពីក្រោមផ្ទះរបស់ជនរងគ្រោះ ។

ម្ចាស់ផ្ទះ ជនរងគ្រោះឈ្មោះ ស៊ីម ប្រាង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ជនសង្ស័យទាំង២នាក់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។ ជនសង្ស័យទី១ ឈ្មោះ កយ វៃ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិកណ្តាលក្រោម ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២ ឈ្មោះ លន់ ឡេម ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិថ្នល់បំបែក ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយការសាកសួរជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ាស៊ីនកាត់ឈើមែន។ បច្ចុប្បន្ន កម្លាំងនគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

IMG_2865

មតិយោបល់