ព័ត៌មានជាតិ

សន្តិសុខកន្លែងម៉ាស្សាម្នាក់លួចម៉ូតូគេបាន០៨ថ្ងៃ សមត្ថកិច្ចរកឃើញ ចាប់ក្របួចចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលជាសន្តិសុខយាមកន្លែងម៉ាស្សាមួយ ដែលលួចកាច់កម៉ូតូនៅផ្សារស្ទឹងមានជ័យថ្មីបានសម្រេច ឥលូវត្រូវក្របួចជាប់ខណ:ជនសង្ស័យរូបនោះកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង០០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅជាន់ទី០៤នៃផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង១សហការជាមួយ និងនគបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ ពីបទលួចកាច់កម៉ូតូម៉ាក MIO មានស្លាក​លេខ
ភ្នំពេញ1.AF-2741 ដែលធ្វើសកម្មភាពលួចបានសម្រេច កាលពីវេលាម៉ោង ១៦និង០០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅជាន់ទី០៤ផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ របស់លោក ឯម ភារី នាយប៉ុស្តិ៍ស្តីទី បានឲ្យអ្នកយកពត័មានយើងដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាជនជាតិភីលីពីន មានឈ្មោះ Resteto savadora អាយុ៤៩ ជាបុគ្គលិកក្រុមហ៊ុនបំរើការ​នៅផ្សារស្ទឹងមានជ័យថ្មីជាន់ទី៤ រូបលោកនិងក្រុមសមត្ថកិច្ចបានចុះធ្វើប្រតិបត្តិការតាមចាប់ជនសង្ស័យ រហូតរកឃើញនៅផ្ទះម៉ាស្សាមួយកន្លែងដែលជនសង្ស័យកំពុងលាក់ខ្លួន ។

លោក ឯម ភារី បានបន្តទៀតថា ក្រោយលួចម៉ូតូរួចមក ជនសង្ស័យបានយកម៉ូតូទៅលាក់ទុកនៅផ្ទះដែលខ្លួន​បានយាម​ ហើយដល់ថ្ងៃឃាត់ខ្លួន ជនសង្ស័យបានលួចកាត់ខ្សែភ្លើង ដើម្បីយកទៅលក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន សួរនាំពីរឿងម៉ូតូបានមកពីណា? ជនសង្ស័យក៏ព្រមឆ្លើយសារភាពថា ខ្លួនបានមកពីកាច់កនៅផ្សារស្ទឹងមានជ័យថ្មី ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនមកកាន់ប៉ុស្គិ៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូល​ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីនៃច្បាប់ ៕

//youtu.be/mFIpu7JIXBk

មតិយោបល់