កណ្តាលៈ លោកអធិការស្រុកពញាឮ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ឆក់ត្រី បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជិន ឌិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងធ្វើរានទេវតា ទីលំនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយកខ្សែភ្លើងតពីលើផ្ទះរបស់ខ្លួនមកឆក់ត្រីក្នុងអាងនៅមុខផ្ទះរបស់ខ្លួនក៏បានឆក់ធ្លាក់ក្នុងទឹកអាង ក្រោយមួយសន្ទុះអ្នកជិតខាងលឺកូនស្រែកយំក៏មកមើលស្រាប់តែឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងរបស់ខ្លួនហើយក៏ទៅជួយស្រងយកមកកប់ដី ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ហើយ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុបានរាយការណ៍មកជំនាញ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ពន្ធ័ចូលរួមពិនិត្យ ទៅសពឃើញថាមានស្នាមខ្លោចបាតដៃខាងស្តាំ តាមការសនិ្នដ្ឋាន របស់ជំនាញឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
ក្រោយពេលពិនិត្យរួចរាល់ចប់មន្ត្រីជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=o01BDKrkok0
មតិយោបល់