ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះមេធាវីម្នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូន ប្រជាពលរដ្ឋមួយកន្លែង បានកើតឡើងនៅបុរី ប៉េង ហ៊ួត ផ្ទះលេខ២៨ ផ្លូវបេ១៤ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ រស់ ស៊ីថា ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេធាវី ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្ដង ។

  • ប្រភេទសំណង់: ថ្មបេតុងទំហំ ០៦ម៉ែត្រx ១៦ម៉ែត្រ ។
  • ខូចខាតសម្ភារៈ ឆេះសម្ភារៈប្រើប្រាស់ប្រចាំថៃ្ងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

  • ស្លាប់ មនុស្ស : គ្មាន ។

  • របួស មនុស្ស : គ្មាន ។

+កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្តស្មើរនឹង ២៤ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍
– រថយន្តបុរីប៉េងហ៊ួតចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប។
– ពន្លត់ចប់នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែល៕

មតិយោបល់