ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់

តាកែវៈ ជនសង្ស័យមា្នក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទ្រមូងជ្រំ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អោម ស ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិរយ៉ក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

មុនឈានដល់ការចាប់ឃាត់ខ្លួន សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀននៅទីតាំងកើតហេតុខាងលើ ក៏បានដឹកនាំកម្លាំងជំនាញ ចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនឆែកឆេរ ក្នុងនោះដកហូតបានថ្នាំញៀន២កញ្ចប់ធំ,ទូរសព្ទដៃចំនួន២គ្រឿងនិងម៉ូតូធុនសេ៥០គប់ជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AK-4845 ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់