ព័ត៌មានជាតិ

Update: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកុងទ័រនឺ និងម៉ូតូ នៅកៀនស្វាយ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកុងទ័រនឺ និងម៉ូតូ បណ្តាលឲ្យអោយអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង យ៉ាងអណោចអធម៍។ ហេតុការណ៍នេះកើតឡើង នាវេលាម៉ោង៥និង៣០នាទី លា្ងចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភោគ ទ្រី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរម៉ូតូមួយគ្រឿង ម៉ាក Honda dream សេរី២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV-7239 ក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ បានវ៉ារថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នា ពេលនោះក៏បានបុកជាមួយរថយន្តប្រភេទសណ្ដោងស៊ីមីរឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-0818 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ភ្នំពេញទៅអ្នកលឿង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្ដាលអោយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរ រថយន្ដរត់គេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មានកំលាំងជំនាញ និងប៉ុស្ដិ៍ចុះដល់កន្លែងកើតហេតុបន្តនីតិវិធី និងប្រគល់សពជូន ដល់គ្រុមគ្រួសារសព និងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ក៕

https://www.youtube.com/watch?v=E8euznTVZnQ&feature=youtu.be

https://www.youtube.com/watch?v=MnRGa5NDd88&feature=youtu.be

មតិយោបល់