ព្រះសីហនុៈ នៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចមុខរង្វង់មូលតោ២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកNex ពណ៌ស ពាក់ស្លាកលេខ1I-7358 បានប្រព្រឹត្តិអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទជនជាតិចិន)។
ក្រោយពីទទួបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចេញប្រតិបត្តិការដេញប្រផាត់ចាប់ប្រភីង ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ទៀត ដែលជាបក្ខពួក សមគំនិត។
ជនរងគ្រោះជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញកំពុងស្វែងរកដើម្បីមកដាក់ពាក្យបណ្តឹង។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO ពណ៌ទឹកមាស ។
ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុខ នីហួត ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជាងដេរកាបូប មានទីលំនៅ ភូមិក្រាំងតាចក ឃុំរុងរឿង ស្រុកស្ពង ខេត្តកំពង់ស្ពឺ ( អ្នកបើកម៉ូតូ ) ។
២-ឈ្មោះ រឿង គន្ធា ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ ជួយលក់អីវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( ជិះពីក្រោយឆក់ )។
៣-ឈ្មោះ ជួន កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជួយលក់អីវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( សមគំនិត )។
៤-ឈ្មោះ ជុំ ជុតិម៉ា ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជួយលក់អីវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( សមគំនិត ) ។
វត្ថុតាងចាប់យកបាន៖
ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស ( ផលនៃអំពើទុច្ចរិត ),ម៉ូតូ១គ្រឿង ម៉ាក Nex ពណ៌ស ស្លាកលេខៈ កំពង់ស្ពឺ 1I-7358 (មធ្យោ បាយ ធ្វើសកម្មភាព) ,ម៉ូតូ ១គ្រឿង ម៉ាក Beat ពណ៌ស ស្លាកលេខៈ កំពង់ស្ពឺ 1K- 0018 ( មធ្យោបាយធ្វើសកម្មភាព ) ។
ករណីនេះកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី៕
មតិយោបល់