ព័ត៌មានជាតិ

ក្តីស្រមៃ

បើនិយាយពីក្តីសុបិន្ត មនុស្សយើងគ្រប់ៗរូបតែងតែមានការស្រមៃរៀងៗខ្លួនថា ខ្លួននឹងក្លាយទៅជាយ៉ាងនេះ យ៉ាងនោះ ឬក៏ប្រាថ្នាថានឹងមានអ្វីពិសេសៗដែលខ្លួនឯងចង់បាន។ អ្នកខ្លះចង់ក្លាយជា អ្នកអប់រំ អ្នកបច្ចេកទេស អ្នកចម្ការ អ្នកជំនួញ បុគ្គលិកឆ្នើម ឬក៏បុគ្គលល្បីល្បាញជាដើម។ ពួកគេបានព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចឲ្យបាននូវក្តីសុបិន្តរបស់ពួកគេ ស្របពេលដែលមនុស្សមួយចំនួនទៀតមានត្រឹមតែក្តីស្រមៃខ្យល់។ ពួកគេមិនបានរកវិធី ឬក៏ធ្វើសកម្មភាពយ៉ាងណាដើម្បីឲ្យការសុបិន្តរបស់គេ មានជីវិតរស់រវើកនោះទេ តែផ្ទុយទៅវិញ គឺពួកគេចេះត្រឹមតែស្រមៃ ប្រៀបដូចពាក្យចាស់ខ្មែរយើងបានពោលថា «កាប់បំពង់ រង់ចាំទឹកភ្លៀង »។ អ្នកណាក៏អាចបង្កើតនូវក្ដីស្រមៃបានដែរ តែខុសត្រង់ថា តើយើងអាចធ្វើវាឲ្យក្លាយជាការពិតបានដែរឬទេ? ដោយរបៀបណា? នៅពេលណា?

វាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការសម្រេចឲ្យបាននូវគោលបំណងរបស់យើង តែវាក៏មិនមែនបានន័យថា មិនអាចទៅរួចនោះដែរ។ ការរៀបចំផែនការឲ្យបានល្អិតល្អន់ ភ្ជាប់ជាមួយនឹង សកម្មភាពស្របទៅតាមអ្វីដែលបានគ្រោងទុក ជាយុទ្ធសាស្ត្រឈ្នះចម្បងមួយ ដើម្បីធ្វើឲ្យក្តីសុបិន្តរបស់យើងក្លាយជាការពិត។ បន្ថែមពីនោះ ការរៀបចំក៏ដូចជាការអភិវឌ្ឍន៍នូវជំនាញទន់(Soft Skill) ដែលរួមមាន អត្តចរិត អាកប្បកិរិយា ការនិយាយស្តី និងរបៀបវិរ:ក្នុងការប្រាស្រ័យទាក់ទងនានា ក៏ជាអ្វីដែលយើងត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួន។ ហើយអ្វីដែលរឹតតែសំខាន់នោះគឺ ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍នូវចំណេះដឹងរបស់យើង ឲ្យបានទូលំទូលាយ នៅក្នុងមជ្ឈដ្ឋានមួយដែលប្រកបដោយគុណភាព ប្រសិទ្ធភាព ការទទួលស្គាល់ខ្ពស់ មិនថាតែ ចំណេះដឹងទូទៅ ចំណេះដឹងបច្ចេកទេស ឬក៏ចំណេះដឹងផ្នែកវិជ្ជាជីវ:។

ជាក់ស្តែង ស្របតាមរបាយការណ៍វាយតម្លៃគ្រឹះស្ថានអប់រំកម្រិតខ្ពស់នៅកម្ពុជាឆ្នាំ ២០១៧ របស់អង្គការICU បានបង្ហាញឲ្យឃើញថា CamEd Business School គឺជាវិទ្យាស្ថានដំបូងគេនៅប្រទេសកម្ពុជាដែលមានការបណ្ដុះបណ្ដាលនូវជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ស្របតាមកម្មវិធី CAT និង ACCA ហើយក៏ទទួលបានការទទួលស្គាល់ដោយសមាគមគណនេយ្យករអន្តរជាតិធំជាងគេហៅកាត់ថា ACCA (ទទួលស្គាល់១៨៣ប្រទេសជុំវិញពិភពលោក)។ ដោយឡែកនៅឆ្នាំ២០១៧នេះ CamEd Business School ក៏ស្ថិតនៅក្នុងតារាងគ្រឹះស្ថានអប់រំស្តង់ដារកម្រិតខ្ពស់នៅកម្ពុជាផងដែរ ដោយផ្អែកទៅលើកម្មវិធីសិក្សាកម្រិតអន្តរជាតិ យុទ្ធសាស្ត្របង្រៀនមានគុណភាពខ្ពស់ ក៏ដូចជា បទដ្ឋានសិក្សាមានស្តង់ដារ និងបរិយាកាសសិក្សាប្រកបដោយផាសុខភាពខ្ពស់។ ហើយនៅពេលបច្ចុប្បន្ននេះ CamEd Business School បានដើរតួជាអ្នកត្រួសត្រាយ អ្នកអប់រំ អ្នកហ្វឹកហាត់ និងជាមាគ៌ាជោគជ័យឆ្ពោះទៅកាន់ក្តីស្រមៃរបស់បុគ្គលិក អ្នកជំនួញ មន្ត្រីរាជការ និងនិស្សិតបញ្ញាវន្តកម្ពុជាជាច្រើនពាន់នាក់។

ក្តីស្រមៃរបស់យើងនឹងមិនអាចក្លាយជាការពិតបាននោះទេ បើសិនជាយើងនៅតែដេក ដោយមិនក្រោកទៅធ្វើសកម្មភាព ឆ្ពោះទៅកាន់គោលដៅរបស់យើង។ ភាពជោគជ័យមានសម្រាប់មនុស្សជាតិគ្រប់ៗគ្នា វាមិនកំណាញ់ខ្លួននោះទេ តែទាស់ត្រង់ថា យើងចេះដើរទៅចាប់វាឬអត់។ ដូច្នេះសូមកុំអូសបន្លាយពេលវេលាតទៅទៀតអី ឆាប់ក្រោកឡើង ហើយចាប់ដៃជាមួយ CamEd Business School នៅថ្ងៃនេះ ដោយចូលគ្រាន់តែចូលទៅកាន់គេហទំព័រ៖ //www.cam-ed.com ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយ: 023 986 522 ឬ 012 618 988 ៕

មតិយោបល់