ត្បូងឃ្មុំៈ ករណីអំពើហិង្សាក្នុងគ្រួសារ រវាងឪពុកក្មេក និងកូនប្រសារ ឈានដល់យកកាំបិតស្នៀតចាក់ឪពុកក្មេងមិនញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧:០០នាទី ថ្ងៃទី១២ឧសភា២០១៦ នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពបានឲ្យដឹងថា ជនល្មើស ឈ្មោះ ប៉េង រ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកកាំបិតស្នៀតចាក់ទៅលើឪពុកក្មេក ឈ្មោះ អ៊ុត ឃីម អាយុ៤៨ឆ្នាំ នៅភូមិឃុំជាមួយចំនួន០១កាំបិត បណ្តាលឲ្យរងរបួសបោះដៃផុតខាងស្តាំយ៉ាងដំណំ មូលហេតុទំនាស់ពាក្យសំដីក្នុងគ្រួសារ ដោយសាររឿងប្រពន្ធជនល្មើស ឲ្យលុយម្តាយខ្ចីចំនួន ១០ម៉ឺនរៀល មិនប្រាប់ប្តី ។
បច្ចុប្បន្នជនរងគ្រោះ ក្រុមគ្រួសារបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ចំណែកជនល្មើស សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបិទ បានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់