ប្រេស៊ីលៈ មកទល់ពេលនេះ លោក Michel Temer ត្រូវបានក្លាយជាប្រធានាធិបតី បណ្តោះអាសន្នថ្មី របស់ប្រេស៊ីល បន្ទាប់ពីព្រឹទ្ធសភាប្រទេសនេះ បានបោះឆ្នោតទម្លាក់ជាសាធារណៈ ឬព្យួរតំណែងរបស់លោកស្រី Dilma Rousseff ។ នេះបើយោងតាមរយៈ សារព័ត៍មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
លោក Temer បាននិយាយថា « តម្លៃនៃភាពជឿជាក់របស់ប្រជាជាតិយើង និងសមត្ថភាពរបស់យើង នឹងស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសយើង»។
គួរបញ្ជាក់ផងដែរ លោក Temer ត្រូវបានក្លាយ ជាប្រធានាធិបតី បណ្តោះអាសន្ន ក្រោយពីលោកស្រី Dilma Rousseff បានប្រព្រឹត្តិរឿងខុសច្បាប់ ពាក់ព័ន្ធនឹង ការលាក់ហិរញ្ញវត្ថុ ដែលធ្វើឲ្យមាន ឱនភាព ក្នុងការបោះឆ្នោតទ្បើងវិញ នៅក្នុងឆ្នាំ ២០១៤ ហើយត្រូវបានព្រឹទ្ធសភា បោះឆ្នោត ទម្លាក់ជាសាធារណៈ ឬព្យួរតំណែង ដោយសំទ្បេង ៥៥ ទល់ ២២ បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ២០ម៉ោង កាលពីយប់ថ្ងៃពុធនោះ៕
មតិយោបល់