ព័ត៌មានជាតិ

របួសធ្ងន់ស្រាល០២នាក់ បន្ទាប់ពីរថយន្តបុកពីក្រោយម៉ូតូពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យស្រី្ត០២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តដឹកទំនិញធុនធំ បុកម៉ូតូពីក្រោយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបាមឃើញស្រ្តី០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1J-3431 បើកបរក្នុងទិសដៅពីជើងទៅត្បូង គោលបំណងចេញទៅធ្វើការ រហូតមកដល់ចំណុចកើតហេតុ មានរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ កំពត 3A-0882 បើកបរស្របទិសមកពីក្រោយ បុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្រ្តី០២នាក់ខាងលើ រងតបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញចរចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយ ៕

មតិយោបល់