ព័ត៌មានជាតិ

ចេះតែមានម្មង! ប៉ងរំលោភប្រពន្ធគេដែលមានផ្ទៃពោះ៥ខែមិនសម្រេច បញ្ចប់ត្រឹមសំណងជំងឺចិត្ត៦០ម៉ឺនរៀល

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ ធ្វើសកម្មភាពចាប់ស្ត្រីដែលមានផ្ទៃពោះ៥ខែ ខ្ទប់មាត់ចូលក្នុងបន្ទប់រួចប៉ុនប៉ងរំលោភតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី៤៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ រ.ស.ន អាយុ២០ឆ្នាំ មានផ្ទៃពោះ៥ខែ មានស្រុកកំណើតនៅ ខេត្តកំពត ដោយមានប្តីឈ្មោះ ភារិន ធ្វើការរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមានឈ្មោះ ភ័ណ្ណ សោភារ្យ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជិតគ្នា។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រួបនាងបានដើរមកពីទិញម្ហូបនៅផ្សារទួលពង្រ ខណៈដើរមកដល់មុខបន្ទប់ជួលជនសង្ស័យ ស្រាប់តែជននោះចេញពីបន្ទប់ ហើយធ្វើសកម្មភាពចាប់ខ្ទប់មាត់ទាញដៃចូលក្នុងបន្ទប់ ប៉ុនប៉ងចាប់រំលោភ តែដោយសារតែរូបនាងបានលន់តួសំពះអង្វរ ទើបជនសង្ស័យដោះលែង។

ប្រភពដដែលបន្តថា ក្រោយមកនាងបានទៅសម្ងំយំនៅក្នុងបន្ទប់ជួលម្នាក់ឯង ចំណែកជនសង្ស័យគេចខ្លួនបាត់ លុះវេលាម៉ោង១១ថ្ងៃដដែល ខណៈប្តីរបស់នាងចេញមកពីធ្វើការឃើញប្រពន្ធអង្គុយយំ ក៏សួរឿងហេតុ ទើបដឹងធ្វើឲ្យចិត្តពុះកញ្ជ្រោល តាមរកជនសង្ស័យ រហូតជួបទើបចាប់និងវាយបណ្តាលឲ្យបែកក្បាលហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ដៃនាងខ្ទប់មាត់ពិតប្រាកដមែន តែមិនបានធ្វើអ្វីលើសពីនេះទៀតទេ ក្រោយកើតហេតុសមត្ថកិច្ចបានសម្របសម្រួលដោយភាគីជនបង្កបានចេញថ្លៃជំងឺចិត្តចំនួន៦០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែង៕

https://youtu.be/5hP6T6vwBDI

មតិយោបល់