ត្បូងឃ្មុំៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពអាល់កុល ដែលកំពុងដាក់តាំងលក់នៅតាមឱសថស្ថាន និងផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយដែលមានសារធាតុមេតាណុលសរុបចំនួន ១១០ដប ស្មើនឹង ៥៥លីត្រ ហើយមន្ត្រីជំនាញបានដកហូតមករក្សាទុក ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលក្រោយ ៕
មតិយោបល់