ព្រៃវែងៈ ករណីរំលោភសេពសន្ថវៈ នៅថ្ងៃទី១១ឧសភា២០១៦ វេលាម៉ោងប្រហែល ៧:៥៥ នាទីយប់ នៅចំណុចស្រះតាហម ចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិជ្រៃ ឃុំព្រៃស្រឡិតស្រុកពារាំង។
ជនសង្ស័យឈ្មោះ ថា ភាព ភេទប្រុស អាយុ ២៤ឆ្នាំនៅភូមិជ្រៃ ឃុំព្រៃស្រឡិត បានចាប់រំលោភសេព្វសន្ថវៈ លើជនរងគ្រោះឈ្មោះ អាត ឌីណា ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិក្រាំង ឃុំព្រៃស្រឡិត បានសម្រេច។
មូលហេតុ ជនសង្ស័យបានបបួលជនរងគ្រោះជិះម៉ូតូចេញពីកន្លែងរោងការភូមិក្រាំង សំដៅមកភូមិជ្រៃ ពេលមកដល់កន្លែងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើជនរងគ្រោះតែម្តង។
ក្រោយពេលកើតហេតុដល់ថ្ងៃទី១២ឧសភា២០១៦ ទើបជនរងគ្រោះមករាយការណ៍ជូនសមត្ថកិច្ច ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់