ចុម! បុរសម្នាក់ជិះកង់បីបុកឆ្កែងាប់ ស្លាប់ទាំងខ្លួនឯង

កោះកុងៈ លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច ភូមិ២ ឃុំពាក្រសោប ដោយម៉ូតូកង់បី បើកខ្វះការប្រុងប្រយ័ត្ន បុកឆ្កែក្រឡាប់បោកត្រូវក្បាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត បណ្តាលឲ្យស្លាប់បុរសម្នាក់នឹងរងរបួសស្រាលស្រ្តីម្នាក់។

សពជនរងគ្រោះឈ្មោះ ម៉ៅ ខេន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជាអ្នកបើកម៉ូតូកង់បី មានទីលំនៅភូមិ ២ ឃុំពាមក្រសោប ។ ជនរងគ្រោះឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ៤៧ ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិ ២ ឃុំ ពាមក្រសោប ។

ករណីនេះសាកសពបានប្រគល់ទៅឲ្យក្រុមឝ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់