ព័ត៌មានជាតិ

រថយន្តក្រុង បុកជាមួយកាម៉ារី ស្ទះចរាចរណ៍មួយសន្ទុះធំនៅរង្វង់មូលទួលគោក

ភ្នំពេញៈ ស្ទះចរាចរណ៍មួយសន្ទុះធំ បន្ទាប់ពីរថយន្តក្រុងបុកគូទរថយន្តកាម៉ារីនៅរង្វង់មូលទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩:០៥នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងនិងរថយន្តឆ្លាមនេះ គឺបណ្ដាលមកពីស្ថានផ្លូវនៅរង្វង់មូលទួលគោក មានភាពកកស្ទះបន្តិចដោយរថយន្តនីមួយៗ បើកបរ៤ទៅ៥ជួរ ហើយចេះតែរុលៗទៅមុខ។

ស្រាប់តែរថយន្តកាំម៉ារី ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2J-5086 បើកបរពីត្បូងទៅជើង ងៀកទៅខាងឆ្វេងដៃបន្តិច ក៏ត្រូវរថយន្តក្រុង ក្រុមហ៊ុន បូព៍ា អាស៊ី ដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ 3C-7019 បុកចំទ្វាររថយន្តឆ្លាមតែម្តង តែដោយរថយន្តក្រុងជាន់ហ្វាំងទាន់ពេលប៉ះភ្លាមៗ មិនបណ្តាលឲ្យរងខូចខាតខ្លាំងទេ គ្រាន់តែឆ្កូតថ្នាំរថយន្តបន្តិចបន្តួច។

ក្រោយកើតហេតុម្ចាស់រថយន្តទាំងសង្ខាង សម្របសម្រួលបញ្ចប់បញ្ហាដោយមិនរំខានសមត្ថកិច្ចឡើយ៕

photo_2016-10-05_11-39-26photo_2016-10-05_11-39-27photo_2016-10-05_11-39-29

មតិយោបល់