ព័ត៌មានជាតិ

៥៥គ្រួសារទទួលបានអំណោយពីអនុសាខាកាកបាតក្រហមខណ្ឌសែនសុខ

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក ប៉ឹល កុសល ប្រធានកិត្តិយសអនុសាខា នឹងលោកថេងសុថុលប្រធានអនុសាខាកាកបាតក្រហមខណ្ឌសែនសុខ
បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរា ជនពិការ មានជីវភាពខ្វះខាត និងមានជម្ងឺប្រចាំកាយសរុបចំនួន៥៥គ្រួសារ មកពីភូមិចំនួន៨ ក្នុងសង្កាត់ភ្នំពេញថ្មី ។

ទន្ទឹមនឹងការពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ លោកប្រធានកិត្តិយសអនុសាខា បានលើកទឹកចិត្តសូមកុំមានការអស់សង្ឃឹម ប្រការសំខាន់ត្រូវយកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ពិសេសសូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២ម៉ឺនរៀល៕

photo_2016-05-13_09-46-43 photo_2016-05-13_09-46-42 photo_2016-05-13_09-46-41 photo_2016-05-13_09-46-40 photo_2016-05-13_09-46-40 (2) photo_2016-05-13_09-46-39 photo_2016-05-13_09-46-38 photo_2016-05-13_09-46-37 photo_2016-05-13_09-46-37 (2)

មតិយោបល់