ព្រៃវែងៈ កាលពីវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿង បុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រុសរបស់ម្ចាស់ហាង ម៉ែ
ក្មេក ហេងហេង) រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានដើរឆ្លងកាត់ទទឹងផ្លូវពីលិចទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ3A-0988 បើកបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល។
ករណីនេះ កើតទ្បើងដោយសារអ្នកថ្មើរជើងដើរឆ្លងកាត់ទទឹងថ្នល់ ខ្វះការប្រុងប្រយត្ន័។ បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបា
លស្វាយអន្ទរ៕
មតិយោបល់