ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុករថយន្តព្រូស ផ្លាកលេខ នគរបាល 2-4507 មិនអស់ល្បឿន ខ្ទាតបុកបន្តជាមួយរថយន្តម៉ាកBMW X3 ស្លាប់ម្នាក់ និងរបួស ២នាក់

សៀមរាបៈ កាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ប៉ះគ្នាជាមួយម៉ូតូ និងរថយន្តកើតហេតុចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូម៉ាហុងដាក្លិច ផលិតឆ្នាំ២០១៦ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 11T-4409 បើកបរដោយឈ្មោះ រឹទ្ធ ធារ៉ា ភេទប្រុស អាយុ22 ឆ្នាំ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស ២នាក់៖ ទី១/ឈ្មោះ ធាស្រី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២/ឈ្មោះ ឡាម ហ៊ីង ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើដំណើរពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ នគរបាល2-4507 បើកបរដោយឈ្មោះ នៅ ពុទ្ធារឹទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរពីលិចទៅកើត។ ដោយអំទ្បុងពេលបុកនោះ ម៉ូតូក៏បានខ្ទាតទៅឆ្វេង ហើយបុកបន្តជាមួយរថយន្តម៉ាកBMW X3 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-1685 បើកបរដោយឈ្មោះ សេង ហ៊ានប៊ុនសា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរទិសដៅពីលិចទៅកើត។

ភ្លាមៗនោះ អ្នកបើកបរ បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់តែម្ដង។

ករណីនេះ បណ្តាលឲ្យឈ្មោះ ឡាម ហ៊ីង (ស្លាប់) និងរបួសស្រាលមនុស្ស ២នាក់៖ ១/ឈ្មោះ រឹទ្ធធារ៉ា និង២/ឈ្មោះធា ស្រី ខូចខាតរថយន្ត ២គ្រឿងស្រាល និងម៉ូតូ១គ្រឿងធ្ងន់។

មូលហេតុ៖
-រថយន្ត Pruis បត់ឆ្វេង
-ម៉ូតូបើកបរលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង រួចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពីណី ហើយបានកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់