ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយទើបនឹងបែកធ្លាយក្រោយពីមានដំណឹងលេចឮព័ត៌មានថាមានការលាក់លួចភ្នាល់ចាក់បាល់ប្រមូលផ្តុំសុទ្ធតែក្រុមក្មេងស្ទាវទៅវិញដោយជ្រកក្រោមស្លាកយីហោទ្រូម៉ាន់នីវេលុយ និងដាក់លុយ ស្ថិតនៅផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានអោយដឹងថា នៅទីនោះខាងក្រៅដាក់ស្លាកវេរលុយទ្រូម៉ាន់នី តែខាងក្នុងជាហ្គេមណេត សង្ស័យជាកន្លែងភ្នាល់ចាក់បាល់តាមប្រព័ន្ធInternet យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យឡើយ ។
ប្រភពបានបន្តទៀតថា ប្រជាពលរដ្ឋនៅក្បែរនោះ បានសំណូមពរដល់អាជ្ញាធរនៅទីនោះជួយសម្រួល និងរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ ដើម្បីបញ្ជៀសនូវរាល់សកម្មភាពមិនសមរម្យណាមួយដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។
បើយោងតាមការទំនាក់ទំនងតាមទូរសព្ទរបស់ភ្នាក់ងារ Post News Media ជាមួយលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យពាក់ព័ន្ធនឹងហ្គេមណេតនេះលោកឆ្លើយថាលោកមិនបានដឹងរឿងទាំងអស់នេះទេ ។




មតិយោបល់