ព័ត៌មានជាតិ

រថយន្តកែច្នៃ ដាច់រ៉ូទីលរអិលធ្លាក់ផ្លូវភ្លោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

បន្ទាយមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកែច្នៃមួយគ្រឿងបើក ដាច់រ៉ូទីស រអិលធ្លាក់ផ្លូវភ្លោះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទី១.មានឈ្មោះ សូ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ បាក់ជើង ឆ្វេងអ្នកបើកគោយន្តកែច្នៃ ទី២. ឈ្មោះ តឿ សូរ ភេទប្រុស អាយុ៥៥ឆ្នាំ បាក់ជើងស្តាំអ្នករួមដំណើរ ទី៣.ឈ្មោះ ជួន តារ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ អ្នកទាំង៣នាក់ រស់នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះទាំង២នាក់ ត្រូវប្រជាពលរដ្ឋ បញ្ជូនទៅមន្ទីរពេទ្យ បង្អែក ស្រុកមង្គលបូរី ដើម្បីសង្គ្រោះជីវិត។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុនោះ ជនរងគ្រោះបាននាំគ្នាជិះរថយន្តកែច្នៃចេញពីផ្ទះដើម្បីទៅដឹកឥវ៉ាន់ លុះបើកមកដល់ចំណុកកើតហេតុនោះស្រាប់តែរថយន្តច្នៃដាច់ រ៉ូទីល បណ្តាលឲ្យបោកនិងរេចង្កូតធ្លាក់ចូលស្នាមភ្លោះតែម្តង ក្រោយពីកើតហេតុ នគរបាលបានអូសយករថយន្តច្នៃ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយនៅពេលក្រោយ៕

image_3 image_2 image_1 image

មតិយោបល់