ព័ត៌មានជាតិ

Update៖ សូរិយារៀបរះ ភ្ញាក់ឲ្យព្រឺត នៅចំណោតយាយម៉ៅ ស្រាប់តែជួបរឿងមិនល្អទាំងព្រឹក

ព្រះសីហនុ: កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លើវិថីផែ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបុករះ។

រថយន្ត១គ្រឿង ម៉ាកHYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3E-1472 អ្នកបើកបរឈ្មោះ ឡុង ឆេងប៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត ហើយរថយន្តដាច់ហ្រ្វាំង បានជ្រុលទៅបុកនឹងរថយន្តចំនួន៣គ្រឿង៖

ទី១.ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1600 អ្នកបើកបរឈ្មោះ គុជ ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល។

២.ម៉ាក HINO ពណ៌ស-ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-7717 អ្នកបើកបរឈ្មោះ រិទ្ធ សេន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ រថយន្តស្នាក់នៅរាជធានីភ្នំពេញ។
៣.ម៉ាក SSANGYONG ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2G-6106 អ្នកបើកបរឈ្មោះ អេង សុផា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅរាជធានីភ្នំពេញ។

គ្រោះថ្នាក់នេះមិនបណ្តាលឲ្យរងរបួសមនុស្សទេ គ្រាន់តែ
ខូចខាតរថយន្តចំនួន៤គ្រឿង និងសម្ភារ:មួយចំនួនប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តទាំង៤គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់