ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសេពគ្រឿងញៀន ៣នាក់នៅស្រុកបន្ទាយមាស

កំពត: កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបក្រុមសេពគ្រឿងញៀនឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់ដកហូតបានវត្ថុតាងមួយចំនួន កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិច្រកឃ្លៃ ឃុំ ទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងចុះប្រតិបត្តិការបង្ក្រាបនេះ ដោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទូកមាសខាងលិច និងកម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស។

សមត្ថកិច្ចបានឲ្យដឹងថា ជនសេពគ្រឿងញៀនទាំង០៣នាក់ ទី១/ឈ្មោះ ភេង ភីណា ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ២/ឈ្មោះ ស៊ឹម ឌីណា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ៣/ឈ្មោះ កែម ផាន់ណូ ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

សម្ភារ:ដកអូសបានរួមមាន ម៉ូតូ ០៤គ្រឿង ថ្នាំញៀន ០៤កញ្ចាប់តូច ទូរសព្ទ័ដៃ ០៥គ្រឿងនិងដែកកេះចំនួន ០២ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការទៅតាមនីតិវិធីច្បាប់ ៕

FB_IMG_1463114063421 FB_IMG_1463114059880 FB_IMG_1463114066392 FB_IMG_1463114069185 FB_IMG_1463114072242

មតិយោបល់