ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន ម៉ែយ៉ែម ពីរនាក់ប្តីប្រពន្ធទៅតុលាការ

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ញ៉ែម សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងទី២ឈ្មោះ ថាច់ ថង់ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភពដដែលបានបន្តថា កាលពី​យប់​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧កន្លងទៅ កម្លាំង​សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដោយមាន​ការ សម្របសម្រួល​ដោយលោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ៧៧៧៧ ស្ថិតនៅ​ផ្លូវ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយសង្ស័យថា មានបង្កប់សេវាផ្លូវភេទដោយខុសច្បាប់ ។

ប្រភពបានបន្តទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបាន​រំដោះ​ស្ត្រីជាជនរងគ្រោះចំនួន ៤នាក់ និងរកឃើញ​វត្ថុតាង​មួយចំនួន ដូចជា ស្រោមអនាម័យ​មិនទាន់​ប្រើ និង​ប្រើ​ហើយ មួយចំនួនធំ សៀវភៅ​កត់ត្រា​បញ្ជី​មួយចំនួនផងដែរ ៕

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជូន ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាថៅកែហាងម៉ាស្សា យីហោ ៧៧៧៧ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ។

https://youtu.be/YjDvuW2pAqk

មតិយោបល់