ព័ត៌មានជាតិ

ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បាននិយាយថា អ្នកទោសប្រទេសអ៊ីស្រាអែល នឹងត្រូវបានដោះដូរសម្រាប់ការដោះលែងជនជាតិប៉ាឡេស្ទីន

ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បាននិយាយថា អ្នកទោសប្រទេសអ៊ីស្រាអែល នៅតំបន់ ហ្គាហ្សានឹងត្រូវបានដោះដូរសម្រាប់ការដោះលែងជនជាតិប៉ាឡេស្ទីន ដែលកំពុងជាប់ពន្ធនាគារប្រទេសអ៊ីស្រាអែល។

ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាដែលមានជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ រស់នៅចាប់តាំងពីឆ្នាំ២០០៧ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ព័ត៌មានថា ប្រទេសអ៊ីស្រាអែលត្រូវតែយល់ថា កិច្ចព្រមព្រៀងដោះដូរអ្នកទោស គឺជាមធ្យោបាយតែមួយគត់ដែលអាចនាំទាហានដែលជាប់ឃុំត្រឡប់មកវិញ។

នៅក្នុងឆ្នាំ ២០១១ ប្រទេសអេហ្ស៊ីបបានធ្វើការសម្របសម្រួលដោះដូរអ្នកទោស រវាង ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលពេលនោះ ប្រទេសអ៊ីស្រាអែល បានដោះ លែងអ្នកទោសប៉ាឡេស្ទីនជាង ១.០០០ នាក់ជាថ្នូរទៅនឹងការដោះលែង ទាហានអ៊ីស្រា អែលម្នាក់ ឈ្មោះ Gilad Shalit ។

នេះគឺជាកិច្ចព្រមព្រៀងដោះដូរអ្នកទោសលើកដំបូង រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ។

មតិយោបល់