ព័ត៌មានជាតិ

Update៖ លោក សំម ឬទ្ធីវាសនា លើកពេលសវនាការជំនុំជម្រះ ក្រុមចោរប្លន់ក្រៃថោងដែលកន្លងមកប្លន់កក្រើកទូរទាំង២៤ខេត្ត ក្រុង ដោយសារតែអវត្តមានមេធាវី!

កណ្ដាលៈ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានប្រាប់Post Newsថា សំណុំរឿងក្រុមចោរប្លន់ក្រៃថោងដែលកន្លងមកប្លន់កក្រើកទូរទាំង២៤ខេត្ត ក្រុង នៅម៉ោង០៩និង៣០នាទី បានលើកពេលសវនាការជំនុំជម្រះហើយ ដោយអវត្តមានមេធាវី។ និងសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧វិញ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ ១០នាក់ ដែលកន្លងមកធ្លាប់បានធ្វើសកម្មភាពប្លន់យ៉ាងកក្រើកនៅ ក្នុងភូមិសាស្ត្រខេត្ដមួយចំនួន។

នគរបាលបានថ្លែងថា ក្រុមចោរទាំង១០នាក់ ដែលត្រូវបង្ហាញ មុខនៅថ្ងៃនេះរួមមាន ទី១ឈ្មោះ ឈឹម សុផល ទី២ឈ្មោះ ស្រី ស្រាន់ ហៅជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ទី៣ឈ្មោះ ហ៊ីង នី ហៅប៉េន ហៅអា មមីស (ជាមេក្លោង) ទី៤ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ទី៥ឈ្មោះ ហ៊ុល សុធី ហៅផាន់ គឹមយន់ ហៅក្រៃថោង (ជាមេក្លោង) ទី៦ឈ្មោះ ឆៃណាន ភិរម្យ ហៅណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧ឈ្មោះ ជឿន ចិន្ដា អាយុ៣៥ឆ្នាំ ទី៨ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ទី៩ឈ្មោះ ហៀង សុផា និងទី១០ឈ្មោះ ឃឿន បុរី ភេទប្រុស អាយុ៣៧ឆ្នាំ។

លោក រឿន ណារ៉ា ស្នងការរងបានថ្លែងទៀតថា ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរប្លន់ជាលក្ខណៈទ្រង់ទ្រាយធំនេះ ធ្វើឡើងផ្ដើមចេ ញពីកើតមានករណីប្លន់ប្រដាប់អាវុធទៅលើផ្ទះផ្ទេរប្រាក់វីងមួយកន្លែង នៅភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។

ក្រុមចោរប្លន់ទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងនៅរាជធានីភ្នំពេញ។ ក្នុងប្រតិបត្ដិបង្រ្កាបឃាត់ខ្លួនក្រុមចោរខាង លើនេះ សមត្ថកិច្ចបានធ្វើការដកហូត កាំភ្លើងខ្លី ម៉ាកK៥៩ ចំនួន១ដើម និងម៉ូតូ៥គ្រឿង ជាធ្យោបាយជិះធ្វើសកម្មភាព។

លោកបញ្ជាក់ថា ក្រុមចោរទាំងនេះជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ដ៏សកម្ម កន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់នៅខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារជាច្រើនលើកច្រើនសារផងដែរ៕

មតិយោបល់