ភ្នំពេញ: បុរសជាជនសង្ស័យពាក់់ព័ន្ធគ្រឿងញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌចំការមន សហការជាមួយនិងនគរបាលប៉ុស្តិ៍អូឡាំពិក កម្លាំងប្រជាការពារខណ្ឌចំការមន ចាប់ឃាត់ខ្លួន នៅពេលដែលចុះធ្វើរដ្ឋបាល ត្រួតពិនិត្យការស្នាក់នៅរបស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងវត្តមហាមន្ត្រី។ ការចុះធ្វើរដ្ឋបាលការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៤នាក់មានទី១-ឈ្មោះ ម៉ៃ សុភ័ក្ត្រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៣២ ផ្លូវលេខ៣០៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន ទី២-ឈ្មោះ រ៉េត ចិត្រា អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី៣-ឈ្មោះ ស៊ឺ វិច្ឆិកា អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី៤-ឈ្មោះ រ៉េត ចំរើន អាយុ ២៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍អូឡាំពិក និងកម្លាំងប្រជាការពារខណ្ឌចំការមន បាននាំគ្នាចុះ ធ្វើរដ្ឋបាលត្រួតពិនិត្យការស្នាក់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែស្នាក់នៅក្នុងបរិវេនវត្តមហាមន្ត្រី។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏បានប្រទះឃើញបុរសទាំង៤នាក់ ដោយមានការសង្ស័យថា មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នោះក៏ធ្វើការចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ទាំង ៤នាក់នោះ យកទៅធ្វើការសាកសួរ និងធ្វើតេស្តរកសាធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់