ព័ត៌មានជាតិ

គ្មាន​ថ្ងៃ Nokia ប្រើ Android នោះទេ​

​ក្រោយ​ពី​ក្រុមហ៊ុន Nokia លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ឲ្យទៅ​ក្រុមហ៊ុន Microsoft រួចមក ក៏​ចាប់ផ្ដើម​លេច​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ថ្មី​ថា ស្មា​ត​ហ្វូន Nokia នឹង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ហើយ​រូបភាព និង​ឈ្មោះ​ក៏​ចាប់ផ្ដើម​លេចចេញ​ជា​បន្តបន្ទាប់​។​

​ដោយឡែក ក្រុម​អ្នកវិភាគ​ជា​ច្រើន​បានលើកឡើង​ដូចគ្នា​ថា វា​មិន​អាច​ទៅរួច​នោះទេ ព្រោះ​ថា​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia បាន​លេចមុខ​លេច​មាត់​ឡើងវិញ ដោយសារតែ Lumia Smartphone ពោល​គឺ​ស្មា​ត​ហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ដំណើរការ Windows Phone​។ ក្រុមអ្នកវិភាគ​បាន​បន្តទៀតថា បើសិនជា​ក្រុមហ៊ុន Nokia មិន​ទាន់​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ឲ្យទៅ Microsoft នោះ​ភាគរយ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ខ្ពស់ ប៉ុន្តែ​នៅពេល​នេះ អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ត្រូវបាន Microsoft ជា​អ្នកកាន់កាប់ ដូច្នេះ គ្មាន​ថ្ងៃ​ដែល Microsoft ចាប់​យក​ប្រព័ន្ធ​ដំណើរការ​ផ្សេង ដោយ​បោះបង់​របស់ខ្លួន​ឡើយ ព្រោះថា​បច្ចុប្បន្ន អ្នក​ដែល​ប្រើ Windows Phone គឺមាន​តែ Nokia មួយ​ប៉ុណ្ណោះ​។​
​យោង​តាម​ហេតុផល​ខាងលើនេះ យើង​អាច​បញ្ជាក់បាន​ថា គ្មាន Nokia Android smartphone ឡើយ​៕​
android-nokia-cocogadget

មតិយោបល់